(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សារព័ត៌មានចិនបានចេញផ្សាយថា មនុស្សស្លាប់បានកើនឡើងដល់០៧នាក់, បាត់ខ្លួនសរុប៨៨នាក់ និងរបួស ២៥៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ វាយប្រហារលើកោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារ៕
២៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏ខ្លាំងជាងគេបង្អស់ ទៅកាន់លំហអាកាសដោយនាំ យករបស់ដែលនាំយកវត្ថុនឹកស្មានមិនដល់មួយ ទៅកាន់ទីនោះថែមទៀត៕
៣៖ អ្នកនាំពាក្យកងនាវាចម្បាំងរុស្ស៊ី លោក អ៊ីហ្គ័រ ឌីហ្គាឡូ (Igor Dygalo) នៅថ្ងៃពុធនេះបាននិយាយថា កងនាវារុស្ស៊ីនឹងទទួល បានឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកជំនាន់ថ្មីចំនួន រហូតដល់ទៅ៥០គ្រឿង នៅឆ្នាំ២០២០៕
៤៖ ប្រទេសចិនបានផលិតយន្ដហោះប្រកាសសញ្ញាអាសន្នធុន KJ-500 ជាច្រើងគ្រឿងបន្ថែមទៀត ដែលនេះគឺជាសញ្ញាមួយ បង្ហាញថា ឧស្សហកម្មសព្វាវុធរបស់ចិន កាន់តែរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស៕
៥៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទើបត្រូវបានលើកតម្កើង នៅក្នុងឆាកនយោបាយរបស់ប្រទេសកុម្មុយនិស្តមួយនេះ កាលពីឆ្នាំមុននោះ នឹងអញ្ជើញមកចូលរួមពិធីបើកព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងារ ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសកូរ៉េខាងត្បូង នាចុងសប្តាហ៍នេះ៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើយ៉ាងទទូចឲ្យក្រសួងការពារជាតិរបស់ខ្លួនរៀបចំប្រារព្ធពិធីព្យុហយាត្រា យោធា ដ៏ធំសម្បើមមួយនៅក្នុងប្រទេសក្រោយពីរូបលោកបានមានឱកាសទស្សនាទិដ្ឋភាពបែបនេះនៅក្នុងប្រជាជាតិដទៃទៀត៕