មីយ៉ាន់ម៉ា៖ ហ្វូស៊ីលពីងពាងអាយុកាល ១០០លានឆ្នាំ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចិនយកទៅសិក្សា...
06-02-2018 14:31
(ណានជីង)៖ អ្នកវិទ្យាសាស្រ្តជនជាតិចិនពីរក្រុម បានផ្តើមការសិក្សាទៅលើពូជសត្វពីងពាងដ៏ចម្លែកមួយ មានដុះកន្ទុយយ៉ាងវែង ដែលត្រូវបានរកឃើញក្នុងផ្ទាំងហ្វូស៊ីល មានចំណាស់យ៉ាងតិច ១០០លានឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ពូជពីងពាងហៅថា Chimerarachne ត្រូវបានរកឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរបកគំហើញនេះ បានបំពេញចន្លោះនៃដំណើរការវិវត្តន៍របស់ជំពូកសត្វជើង ០៨នេះ។ សត្វពីងពាងដែលត្រូវបានរកឃើញ គឺមានទំហំខ្លួនតូច ដែលមានប្រវែងមិនលើសពី ០២ ទៅ ២.៨ មីលីម៉ែត្រឡើយ ដោយមិនរាប់កន្ទុយរបស់ពួកវា ដែលមានប្រវែងស្មើនឹងតួខ្លួនវាដល់ទៅពីរដង។
គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវ Chimerarachne គឺជាពពួកសត្វពីងចាស់ជាងគេបង្អស់ ដែលគេបានដឹង ឬក៏ស្ថិតនៅក្នុងពពួកផុតពូជសត្វជើង ០៨ Arachnid ផុតពូជ ដែលមានខ្សែស្រឡាយកៀកនឹងប្រភពដើម នៃសត្វពីងពាងបំផុត៕