(អេហ្ស៊ីប)៖ ក្រុមបុរាណវិទូនៅក្នុងប្រទេសអេហ្ស៊ីប ទើបតែបានរកឃើញផ្នូរដ៏អស្ចារ្យមួយ ដែលមានអាយុកាលប្រមាណ ៤,៤០០ឆ្នាំ មកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមបេសកកម្មផ្នែកបុរាណវិទ្យាអេហ្ស៊ីប បានរកឃើញផ្លូរសម័យអាណាចក្របុរាណ របស់នារីម្នាក់មានឈ្មោះថា «Hetpet» ដែលជាមន្រ្តីជាន់ខ្ពស់ផ្នែកសាសនា នៅក្នុងព្រះរាជវាំងអេហ្ស៊ីប កាលពីអំឡុងចុងរជ្ជកាលទី ដែលគេហៅថា Fifth Dynasty។ ផ្នូរខាងលើនេះ ត្រូវបានរកឃើញនៅអំឡុងដំណើរការជីករុករក ដែលប្រព្រឹត្តទៅនៅឯតំបន់ប្រជុំផ្នូរភាគខាងលិចនៃទីក្រុង ជីសា (Giza) ក្បែររដ្ឋធានីគែរ ដែលជាតំបន់ផ្ទុកទៅដោយផ្នូរមន្រ្តីសំខាន់ៗ របស់អេហ្ស៊ីបកាលពីសម័យព្រះចៅផារ៉ាអ៊ុង ដែលធ្លាប់ត្រូវបានរកឃើញជាបន្តបន្ទាប់ ដោយក្រុមអ្នកបុរាណវិទ្យាតាំងតែពីឆ្នាំ១៨៤២ មក។
គួរជម្រាបថា យុគ្គសម័យអាណាចក្របុរាណ Old Kingdom គឺជាសម័យចន្លោះឆ្នាំ២៦៨៦ ដល់ឆ្នាំ២១៨១ មុនគ្រិស្តសករាជ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ដែលយុគសម័យនៃប្រាសាទពីរ៉ាម៊ីត ដ៏ល្បីល្បាញបំផុត៕