(តៃវ៉ាន់)៖ យោងតាមសារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៤រិចទ័រ វាយប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់ ដោយមានជម្រៅ១០គីឡូម៉ែត្រ នេះបើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) របាយការណ៍ឲ្យដឹងយ៉ាងដូច្នេះ។
ករណីនេះកើតឡើងនៅវេលាម៉ោង ២១៖៥៦នាទី (ម៉ោងនៅក្នុងតំបន់) នាយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ភ្លាមៗមិនទាន់ទទួលបានរបាយការណ៍ឲ្យអំពីការខូចខាត និងមានមនុស្ស ឬរងរបួសនោះទេ។