(អេស្ប៉ាញ)៖ អាជ្ញាធរអេស្ប៉ាញ នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាសាកសពជនភៀសខ្លួនយ៉ាងហោចណាស់២០នាក់ ត្រូវបាន គេស្រង់ចេញពីទឹកសមុទ្រ បន្ទាប់ពីទូកមួយគ្រឿងដឹកពួកគេបានក្រឡាប់លិច។ ប៉ុន្តែភ្លាមៗព័ត៌មានលម្អិតផ្សេងៗមិនត្រូវបាន បញ្ជាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ការរកឃើញសាកសពជនភៀសខ្លួនខាងលើ កើតមានឡើងនៅចំពេលគេសង្កេតឃើញថាជនភៀសខ្លួនកាន់តែច្រើនឡើងបាន ធ្វើដំណើរមកកាន់ទ្វីបអឺរ៉ុប មួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង បើតាមទីភ្នាក់ងារព្រំដែនអឺរ៉ុប ឬ Frontex កាលពីឆ្នាំ ២០១៧ ជនភៀសខ្លួនច្រើនជាង២២,០០០នាក់ បានធ្វើដំណើរទាំងប្រថុយជីវិតតាមសមុទ្រ ហើយក្នុងនោះ៦,០០០នាក់ បាន មកដល់ដីគោក ខណៈជនភៀសខ្លួនជាង២០០នាក់ បានបានស្លាប់ឬបាត់ខ្លួន។
គួរបញ្ជាក់ថា ជនភៀសខ្លួនដែលធ្វើដំណើរមកដល់ប្រទេសអេស្ប៉ាញ ភាគច្រើនមកពីប្រទេសម៉ារ៉ុក និងអាល់ហ្សេរី៕