(ពិភពលោក)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ខ្យល់កួចវាយប្រហារខេត្ត Java កណ្តាលនៃភាគខាងលិចឥណ្ឌូណេស៊ី បណ្តាលឲ្យ​មនុស្សម្នាក់ស្លាប់ និងផ្ទះសម្បែង​១៦១ខ្នង​រងការបំផ្លិចបំផ្លាញ។

២៖ ជនសកម្មប្រយុទ្ធ៤៧នាក់ បានស្លាប់ នៅតំបន់ភាគខាងកើត​និងខាងជើង អាហ្វហ្គានីស្ថាន ក្នុងរយៈពេល២៤ម៉ោង​ចុងក្រោយ​នេះ ខណៈកងកម្លាំងរដ្ឋាភិបាល បានបង្កើន​សកម្មភាពប្រតិបត្តិការយោធា ប្រឆាំងក្រុម​ឧទ្ទាមប្រដាប់អាវុធ។

៣៖ ក្រុមភពក្រៅ​កាឡាក់ស៊ី Milky Way ត្រូវបានរកឃើញ​ជាលើកដំបូង ដោយ​វិធីសាស្ត្រ Micolensing ដែលជារឿងនឹកស្មានមិន​ដល់។

៤៖ កងទ័ពអាកាសស្វីស រកឃើញស្នាមប្រេះ លើតួយន្តហោះចម្បាំង​ F-18 Hornet សរុបចំនួន ០៤គ្រឿង នាំឲ្យមាន​ការផ្អាក​ប្រតិ​បត្តិការ​​លើ​​យន្ត​ហោះចម្បាំងធុននេះទាំងអស់​ជាបន្ទាន់​។

៥៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ីចោទ អាមេរិក​ប្រើលេសថា​ «រុស្ស៊ីគំរាមកំហែងរឹតតែខ្លាំង» ដើម្បីទៅបង្កើន​ឥទ្ធិពល​នុយក្លេអ៊ែរ​ខ្លួនឯង ទាំង​គ្មាន​ភស្តុតាងអ្វីសោះ។

៦៖ មានព័ត៌មានថា បុរសៗនៅថៃកំពុងរងគ្រោះ ព្រោះតែចង់​​បានប្រដាប់ភេទស-ស្អាត ដោយប្រើវិធី​សាស្ត្រមាន​ហានិភ័យខ្ពស់។

៧៖ មេបញ្ជាការទ័ពអាកាសអាមេរិក ធ្វើការហោះហើរយន្តហោះចម្បាំងដែលជាស្នាដៃផ្ទាល់របស់ឥណ្ឌា ក្នុងដំណើរបំពេញទស្សន​កិច្ចនៅប្រទេសនេះ៕