(ប៉េកាំង)៖ រថយន្តមួយ​គ្រឿង បានបោះពួយ​ទៅបុកអ្នកថ្មើរ​ជើង នៅឯ​ទីប្រជុំជន ក្នុងទីក្រុង​សៀងហៃ នាព្រឹក​ថ្ងៃសុក្រនេះ ដោយ​បាន​បណ្តាលឲ្យ​​មនុស្ស ១៨នាក់ ទទួលរង​របួស ខណៈ០៣នាក់​ក្នុងចំណោមនោះ កំពុងស្ថិតក្នុង​សភាពធ្ងន់ធ្ងរខ្លាំង។ នេះបើតាម​ការ​ឲ្យ​ដឹង​​ពី​អាជ្ញាធរក្នុង​ប្រទេសចិន ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ​ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

គួរជម្រាបថា ហេតុការណ៍ខាងលើបានកើតឡើង នៅចំខាងមុខហាងកាហ្វេ Star Buck មួយកន្លែងនៅក្នុងទីក្រុងសៀងហៃ ខណៈមូលហេតុ​​ដែល​បាន​បណ្តាល​ឲ្យ​​មានហេតុការណ៍​ដ៏រន្ធត់នេះ កំពុងបន្តស្ថិត​ក្រោមការស៊ើប​អង្កេត​​របស់​ប៉ូលិសនៅឡើយ៕