Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: កូនប្រុសច្បងអតីត​មេដឹកនាំគុយបា «សម្រេច​ចិត្ត​ធ្វើអត្តឃាត» ក្រោយរង​ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ!

02-02-2018 09:05

​(គុយបា)៖ ប្រព័ន្ធផ្សព្វ​ផ្សាយគុយបា​បានឱ្យដឹងថា កូនប្រុសច្បងរបស់អតីតមេដឹកនាំ​គុយបា លោក ហ្វីឌែល កាស្ត្រូ (Fidel Castro) គឺ លោក ហ្វីឌែល អាន់ជែល កាស្ត្រូ ឌីយ៉ាស់ បាឡាត (Fidel Angel Castro Diaz-Balart) បានសម្រេចចិត្ត​ធ្វើអត្ដឃាត​ កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅគុយបា) បន្ទាប់ ពីជំងឺសម្ពាធផ្លូវចិត្ត​អស់រយៈពេល​ជាច្រើនខែ​មកនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​គុយបា លោក Diaz-Balart មានអាយុ ៦៨ឆ្នាំ ​បានសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ និង​នៅតែ​បន្តទទួលការ​ព្យាបាលក្នុង​នាមជាអ្នកជំងឺ​ នារយៈពេល​ប៉ុន្មានខែចុងក្រោយនេះ។ យ៉ាងណាក៏​ដោយមូលហេតុ​នៃការធ្វើ​អត្តឃាតនេះ មិនទាន់ត្រូវ​បានគេបញ្ជាក់​លម្អិត​នោះទេ ខណៈក្រុមគ្រួសារ​របស់លោកនឹង​រៀបចំពិធីបុណ្យ​សព៕