Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្តេចស៊ុលតង់ព្រុយណេ តែងតាំងមេបញ្ជាការយោធាថ្មី ក្រោយពីរុះរើ​គណៈរដ្ឋមន្រ្តី

31-01-2018 23:57

(ព្រុយណេ)៖ ស្តេចស៊ុលតង់របស់ប្រទេសព្រុយណេ ព្រះអង្គ Haji Hassanal Bolkiah បានតែងតាំងមេបញ្ជាការយោធាថ្មី នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្រ្តីភ្លាមៗ របស់ព្រះអង្គ, នេះបើយោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។

​ស្តេចស៊ុលតង់ ដែលមានតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាមេបញ្ជាការកំពូលនៃកងយោធពលព្រុយណេ (RBAF) ផងដែរនោះ បានតែងតាំង លោក Pahlawan Aminan ជាមេបញ្ជាការទី១០ នៃ ​RBAF នៅក្នុងពិធីបុណ្យមួយដែលប្រារព្ធធ្វើឡើងនៅព្រះរាជវាំង Istana Nurul Iman។

ព្រះអង្គ Haji Hassanal Bolkiah បានប្រកាស ការរុះរើរដ្ឋាភិបាលដ៏ធំមួយ កាលពីថ្ងៃអង្គារម្សិលមិញ តាមរយៈសុន្ទរកថាផ្សាយតាម​ទូរទស្សន៍ ដោយបានដោះដូររដ្ឋមន្ត្រីជាន់ខ្ពស់ ចំនួន៦រូប ដែលបានបម្រើរដ្ឋាភិបាលអស់រយៈពេលជាយូរមកហើយ៕