(ម៉ានីល)៖ ក្រុមប្រឹក្សាក្រុង​ក្វេហ្សន (Quezon) នៅក្នុងរដ្ឋធានី​​ម៉ានីល នៃប្រទេស​ហ្វីលីពីន បានចេញសេចក្តី​បង្គាប់មួយ ដែលហាមមិន​ឲ្យ​​ប្រ​ជា​ជន​​ខ្លួន​ «ដើរអាក្រាត​កាយពាសវាល​ពាសកាល នៅតាមទីកន្លែង​សាធារណៈ​​ជាដាច់ខាត» មិនថាអាក្រាត​តែមួយល្វែងលើ មួយ​ល្វែង​ក្រោម ឬក៏អត់សម្លៀក​បំពាក់បិទបាំងមួយតួខ្លួន​តែម្តងនោះ​ឡើយ​។ នេះបើតាម​​ការ​ចេញ​ផ្សាយ​​ដោយ​ទីភ្នាក់​​ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

បទបញ្ជា​ខាងលើ ដែលតាក់តែង​ដោយប្រធានក្រុមប្រឹក្សា​ក្រុង លោក រ៉ានូលហ្វូ លូដូវីកា (Ranulfo Ludovica) គឺឈរទៅលើ​បែបបទ និង​ឥរិ​យា​បថ​​ក្នុង​សង្គម ដែលអាច​ទទួល​យកបាន ហើយមានសីលធម៌​ត្រឹមត្រូវ និងសមរម្យ។ បទបញ្ជានេះ នឹងកំណត់​ការផាកពិន័យ​ជា​ប្រាក់​ចំនួន​ ១,០០០​ប៉េសូ (ស្មើ ១៩ដុល្លារ) ឬក៏ឲ្យបម្រើ​សេវាផ្សេងៗ ដែលបម្រើផល​ប្រយោជន៍ដល់​សហគមន៍ នៅក្នុងភូមិរយៈពេល ០៣ថ្ងៃ​ ​សម្រាប់ជន​ដែលល្មើសបម្រាម​ជាលើកដំបូង, ចំនួន ១,៥០០ប៉េសូ (២៩ដុល្លារ) ឬក៏ត្រូវបម្រើ​សេវាសង្គម ០៥ថ្ងៃ ​សម្រាប់ការ​បំពាន​​លើបទបម្រាម​​ជាលើក​ទីពីរ ហើយ​និងចំនួន ៣,០០០ប៉េសូ (៥៨ដុល្លារ) ឬត្រូវជាប់ពន្ធនាគាររយៈពេល ០៦ខែ សម្រាប់អ្នក​រំលោភ​លើ​​បម្រាមជា​លើកទីបី។

គួរជម្រាបថា សម្រាប់អ្នក​ដែល ត្រូវគេប្រទះ​ឃើញ​បំពានច្បាប់ថ្មីនេះ ជាលើកទីបួន និងលើកក្រោយៗទៀត ជននោះ​នឹងត្រូវ​ឃាត់​ខ្លួន ហើយពិន័យជាប្រាក់​ ៥,០០០ប៉េសូ (៩៧ដុល្លារ)។ ដោយឡែក សម្រាប់បុគ្គលដែល​មានបញ្ហា​ក៏ដូចជាជំងឺផ្នែក​សតិអារម្មណ៍​ ដែលបានល្មើស​ច្បាប់វិញ នឹងត្រូវឃាត់ខ្លួន ប៉ុន្តែពុំត្រូវបង្ខំឲ្យ​បង់ប្រាក់ពិន័យ​ឡើយ៕

  (ម៉ានីល)៖ ក្រុមប្រឹក្សាក្រុង​ក្វេហ្សន (Quezon) នៅក្នុងរដ្ឋធានី​​ម៉ានីល នៃប្រទេស​ហ្វីលីពីន បានចេញសេចក្តី​បង្គាប់មួយ ដែលហាមមិន​ឲ្យ​​ប្រ​ជា​ជន​​ខ្លួន​