(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping បានតែងតាំងឯកអគ្គរដ្ឋទូតថ្មី ចំនួន០៧រូប អនុលោមតាមសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាជប្រជាជនជាតិ, នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយសារព័ត៌មានចិន នាយប់ថ្ងៃទី២៩​ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតទាំង០៧រូប ដែលត្រូវបានតែងតាំងថ្មីនោះរួមមាន៖

១៖ លោក Liu Jingsong ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអាហ្វហ្គានីស្ថាន ជំនួសលោក Yao Jing

២៖ លោក Cheng Xueyuan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសស្រីលង្កា ជំនួសលោក Yi Xianliang

៣៖ លោក Huang Xilian ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំតំបន់អាស៊ាន ជំនួសលោក Xu Bu

៤៖ លោក Xu Bu ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសឈីលី ជំនួសលោក Li Baorong

៥៖ លោក Li Chao ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអេស្តូនី ជំនួសលោក Qu Zhe

៦៖ លោក Qian Bo ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសហ្វ៊ីជី ជំនួសលោក Zhang Ping

៧៖ លោក Yan Xiusheng ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបាបាដុស ជំនួសលោក Wang Ke៕