(កាប៊ុល)៖ សាលាយោធា ស្ថិតនៅក្នុងទីក្រុងប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន បានទទួលរងការវាយប្រហារ នៅព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ ដែលវាបានកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត ផ្តាច់ជីវិតមនុស្ស ១០៣នាក់ និងរបួស ២៣៥នាក់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ចំពោះហេតុការណ៍កើតឡើងភ្លាមៗបែបនេះ គេនៅមិនទាន់អាចបញ្ជាក់អត្តសញ្ញាណ ក្រុមបង្កការវាយប្រហារ និងចំនួនជនរងគ្រោះ ឬក៏ការខូចខាតទ្រព្យនានានោះឡើយ៕