(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមឧទ្ទាមតាលីបង់ បំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន បង្កឲ្យមនុស្សស្លាប់យ៉ាងតិច៦៣នាក់ និងប្រមាណ១៥១នាក់ទៀតទទួលរបួសធ្ងន់-ស្រាល។
២៖ ក្រុមហ៊ុន Boeing ទើបទទួលបានកុងត្រាតម្លៃ២៤លានដុល្លារ ពីសេតវិមាន ដើម្បីផ្លាស់ប្តូរប្រព័ន្ធទូរទឹកក ក្នុងយន្តហោះពិសេសសម្រាប់ប្រធានាធិបតីអាមេរិក Air Force One។
៣៖ ចៅក្រមសហព័ន្ធអាមេរិក សម្រេចរារាំងមិនឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ អាចបណ្តេញជនជាតិខ្មែរចំនួន៩២នាក់ ចេញពីទឹកដីអាមេរិកភ្លាមៗនោះទេ។
៤៖ Messi ទទួលកាដូស្បែកជើងថ្មីពី Adidas ក្រោយជួយក្លឹបប្រកៀកឈ្នះពានពីររដូវកាលនេះ។
៥៖ ការតម្លើងប្រព័ន្ធការពារមីស៊ីល Aegis របស់អាមេរិកនៅលើទឹកដីជប៉ុន កំពុងបង្កឲ្យប្រទេសជិតខាងមិនពេញចិត្តជាខ្លាំង ជាពិសេសរុស្ស៊ី។
៦៖ ប្រតិភូកូរ៉េខាងត្បូង បញ្ចប់ទស្សនកិច្ចដ៏កម្របំផុត នៅទីក្រុងព្យុងយ៉ាង ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ត្រៀមសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារនាខែក្រោយ។
៧៖ អគ្គរដ្ឋទូតអាមេរិកនៅ UN លោកស្រី Nikki Haley ទាត់ចោលការចោទប្រកាន់គួរឲ្យខ្ពើមរអើមថា ខ្លួនលួចមានទំនាក់ទំនងស្នេហា ជាមួយលោក ដូណាល់ ត្រាំ។