BREAKING NEWS: បំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីកាប៊ុល បង្កឲ្យមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន!
27-01-2018 16:29
(កាប៊ុល)៖ បំផ្ទុះគ្រាប់បែកដ៏កក្រើកនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ បានបង្កឲ្យមនុស្ស ស្លាប់ និងរបួស (មិនទាន់ដឹងចំនួនជាក់លាក់) ព្រមទាំងទ្រព្យសម្បត្តិសាធារណជាច្រើន ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។
ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់ នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន មិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះ នោះឡើយ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងត្រូវបញ្ជាក់នាពេលបន្តបន្ទាប់ទៀត ខណៈកន្លែងកើតហេតុពេលនេះ ត្រូវបានគេរាយការណ៍ថា កំពុងតែមានមនុស្សចោមរោមមើលយ៉ាងកកកុញ៕