(ឡាវេហ្គាស)៖ ជើងខ្លាំងប្រដាល់សកលមិនដែលចាញ់ Floyd Mayweather បានបង្ហោះសែក (Cheque) នៅលើ គណនី Instagram របស់ខ្លួនដែលមានសាច់ប្រាក់ ១០០,០០០,០០០.០០០ដុល្លារ ជាទឹកប្រាក់ទទួលបានពីការឡើង វ៉ៃឈ្នះគូប្រជែង McGregor កាលពីចុងឆ្នាំ២០១៧ កន្លងទៅ។
តាមរយៈសារព័ត៌មានអង់គ្លេស Dailymail បានចេញផ្សាយថា កីឡាករស្បែកខ្មៅ ជនជាតិអាមេរិក Floyd Mayweather បានរក្សាប្រវត្តិវ៉ៃមិនចាញ់លើកទី៥០របស់គេបានយ៉ាងល្អ តាមរយៈផ្តួលដៃគូដែលជាម្ចាស់ខ្សែក្រវាត់មក ពីក្បាច់គុនចម្រុះ MMA, Conor McGregor ឲ្យបោះបង់ការប្រកួតចុងទឹកទី១០ ក្នុងចំណោម១២ទឹកពេញកាលពីដើម ខែសីហា ឆ្នាំ២០១៧ លើសង្វៀនស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
ទន្ទឹមគ្នានោះ បុរសវ័យ៤០ឆ្នាំ Floyd ក៏បានបង្ហោះសារអមជាមួយ Cheque នោះដែរថា «វាជាការប្រកួតដ៏សាមញ្ញបំផុតជាមួយ McGregor ក្នុងការរក្សាកំណត់ត្រា ៥០-០។ ខ្ញុំតែងតែសិក្សាពីគូប្រកួតរបស់ខ្ញុំ បានយ៉ាងច្បាស់ ដើម្បីទទួលបានប្រាក់រង្វាន់ដូចដែលអ្នកឃើញនេះ ហើយខ្ញុំក៏នៅបន្តទទួលបានតម្លៃខ្លួននេះថែមទៀតដែរ»៕