(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi ទទួលបានកាដូស្បែកជើងថ្មី ពីក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas ក្រោយជួយក្លឹបអ្នកមានបុណ្យ FC Barcelona នាំមុខ ១១ពិន្ទុនៃក្របខណ្ឌ La Liga និងឈានចូលវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ Copa del Rey។
តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា កីឡាករវ័យ៣០ឆ្នាំ Messi ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុង កម្មវិធីសម្ពោធ Drone ប្រើប្រាស់សម្រាប់ចែកចាយស្បែកជើងរបស់ក្រុមហ៊ុន Adidas នាយប់មិញនេះនៅទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ ខណៈកីឡាករអាហ្សង់ទីនក៏ទទួលបានកាដូស្បែកជើង ក្នុងនាមជួយក្លឹបលេចធ្លោខ្លាំងក្នុងរដូវកាលឆ្នាំ២០១៧-២០១៨នេះ។
សូមបញ្ជាក់ថា នេះជាពានកិត្តិយសមួយផ្សេងទៀតក្នុងអាជីពបាល់ទាត់របស់ Lionel Messi បន្ថែមលើស្បែកជើងមាស ចំនួន៤ ដែលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះធ្លាប់ឈ្នះ៕