(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ មហាយក្សឥណ្ឌា បង្ហាញឥទ្ធិពលយោធា ចំពោះមុខបណ្តាមេដឹកនាំពិភពលោក ក្នុងក្បួនព្យុហយាត្រាដ៏ធំសម្បើមមួយ។
២៖ លេចធ្លាយព័ត៌មានថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់មានបំណងចង់បណ្តេញរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលកំពុងដឹកនាំការស៊ើបអង្កេតរឿងអាស្រូវរុស្ស៊ី លូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក ខណៈលោកប្រធានាធិបតីអាមេរិកចាត់ទុកថាជាព័ត៌មានបោកប្រាស។
៣៖ ជប៉ុនដាក់ពង្រាយ យន្តហោះចម្បាំងបំបាំងកាយ F-35A នៅក្នុងមូលដ្ឋានទ័ព មីសាវ៉ា (Misawa) ភាគឦសានប្រទេស។
៤៖ ប្រធានាធិបតីទីម័រខាងកើត លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរ៉ែស (Fransisco Guterres) ប្រកាសរំលាយសភា និងត្រៀមរៀបចំការបោះឆ្នោតថ្មី។
៥៖ ឆេះមន្ទីរពេទ្យមួយកន្លែង នៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។
៦៖ វេណេស៊ុយអេឡា បណ្តេញទូតអេស្ប៉ាញចេញពីប្រទេស ក្រោយសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម។
៧៖ ការស្ទង់មតិថ្មី បង្ហាញថាលោក ដូណាល់ ត្រាំ កំពុងបំបាក់មុខមាត់អាមេរិក កាន់តែធ្ងន់ធ្ងរឡើង នៅលើឆាកអន្តរជាតិ។