(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានដាក់ពង្រាយជាលើកដំបូងនូវយន្ដហោះបំបាំងកាយ F-35A នៅឯមូលដ្ឋានទ័ពអាកាស មីសាវ៉ា (Misawa) ក្នុងខេត្ត Aomori ស្ថិតនៅភាគឦសានប្រទេសជប៉ុន។ នេះបើតាមក្រសួងការពារជាតិជប៉ុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងការពារជាតិជប៉ុន ការដាក់ពង្រាយយន្ដហោះជំនាន់ថ្មីបំផុតនេះ មានន័យថា កងកម្លាំងអាកាសស្វ័យការពារខ្លួន (ASDF) នឹងមានយន្ដហោះចម្បាំងប្រភេទនេះ ១០គ្រឿង នៃយន្ដហោះចម្បាំង នៅឯមូលដ្ឋានទ័ពអាកាស Misawa ចាប់ពីឆ្នាំសារពើពន្ធក្រោយទៅ ដែលនឹងចាប់ផ្ដើមពីខែមេសា។ បន្ថែមពីនេះ ផ្អែកលើគំរោងរបស់ក្រសួងការពារ ជាតិជប៉ុនយន្ដហោះចម្បាំងនេះ នឹងត្រូវបង្កើនរហូតដល់ចំនួន ៤២គ្រឿង ហើយ F-35A អាចនឹងមានសមត្ថភាពបំពាក់មីស៊ីលរយៈចំងាយឆ្ងាយ JSM។
តែយ៉ាងណាក៏ដោយ តាមរយៈការដកស្រង់សម្ដី រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី (Itsunori Onodera) បានអះអាងថា មីស៊ីល JSM នឹងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើ មូសដ្ឋានទ័ពរបស់សត្រូវនោះទេ។ «ការបង្ហាញពីគ្រាប់មីស៊ីល JSM មានមែនធ្វើឡើងក្នុងគោលបំណង ទុកវាយប្រហារលើមូលដ្ឋានទ័ពរបស់សត្រូវណោះឡើយ ពីព្រោះយើងនៅតែជឿជាក់លើ សមត្ថភាពវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិកលើមូលដ្ឋានទ័ពសត្រូវដដែល ហើយជឿជាក់នេះ ក៏នឹងមិនផ្លាស់ប្ដូរដែរ»។ នេះបើតាម លោក Itsunori Onodera៕