(ការ៉ាកាស់)៖ សភាធម្មនុញ្ញគាំទ្ររដ្ឋាភិបាលវេណេស៊ុយអេឡា បានចេញបញ្ជាឱ្យមានការរៀបចំការបោះឆ្នោត ប្រធានាធិបតីមុនអាណត្តិ នៅមុនចុងខែមេសាខាងមុខនេះ ដោយមិន ខ្វល់ឡើយពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងវត្តមាន ឬមិនមានគណបក្សប្រឆាំងចូលរួម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ កាលពីថ្ងៃអង្គារ ក្នុងទីក្រុងការ៉ាកាស់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថាលោកបាន ត្រៀមខ្លួនជាស្រេចដើម្បបន្តកាន់អំណាច០៦ឆ្នាំទៀត នៃអណត្តិជាប្រធានាធិបតី។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់បន្ថែមដូច្នេះថា៖ «នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈពួកចក្រពត្តិ កំពុងរៀបចំគំរោងគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង...ប៉ុន្តែខ្ញុំចង់ប្រាប់ថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះ និងបញ្ចប់ការគំរាមកំហែងរបស់ពួកចក្រពត្តិ ហើយខ្ញុំក៏មិនខ្វល់ដែរ ថាមានគណបក្សប្រឆាំងចូលរួមឬមិនចូលរួម ពោលគឺការបោះឆ្នោតនឹងត្រូវធ្វើឡើង»។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានជាប់ឆ្នោតជាប្រធានាធិបតីវេណេស៊ុយអេឡា កាលពីខែមេសា ឆ្នាំ២០១៣ បន្តដំណែងពីអតីតប្រធានាធិបតីលោក អ៊ុយហ្គូ ឆាវ៉េស (Hugo Chavez) ដែលបានសម្លាប់ដោយសារជំងឺមហារីក៕