(ប៉េកាំង)៖ ក្រុមអ្នកបុរាណ​វិទ្យាចិន មកពី​វិទ្យាស្ថាន Shenyang នៅថ្ងៃពុធនេះ​បានឱ្យ​ដឹងថា ទីតាំងផ្នូរបុរាណ​ចំនួនពីរ មានអាយុកាល​ជាង ១,០០០ឆ្នាំមុន ត្រូវបាន​គេរក​ឃើញនៅ ក្នុងខេត្ត Liaoning នៃភាគឦសាន​ប្រទេសចិន។ នេះ​បើតាម​ការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។

យោងតាម​វិទ្យាស្ថាន Shenyang ផ្នូរក្នុង​រាជវង្ស Liao (៩១៦-​១១២៥) ត្រូវបានគេ​រកឃើញ នៅឯទីតាំង​វប្បធម៌បុរាណ ក្នុងតំបន់ជនបទ Kangping County ស្ថិត​ទីក្រុង Shenyang បន្ទាប់ពីការចាប់​ផ្ដើមការរុករក កាលពីខែមេសា ឆ្នាំ២០១៧មក។ វិទ្យាស្ថានមួយនេះ បានបញ្ជាក់​ទៀតថា ពួកគេក៏បានរកឃើញ​វត្ថុបុរាណជិត ៥០០មុខផងដែរ ក្នុងនោះរួម មានទាំងបំណែក​ព័រសឺឡែន​ចំនួន ២០ នៅសម័យរាជវង្សសុង (៩៦០-​១២៧៩)។

គួរបញ្ជាក់ថា បើតាម​វិទ្យាស្ថាន Shenyang របកគំហើញនេះ​គឺមានសារៈសំខាន់បំផុត​សម្រាប់ការ​សិក្សាស្រាវជ្រាវ​ពីរបៀបបញ្ចុះសព​នៃពួកអភិជន Khitan សម័យ​រាជវង្ស Lioa​ ដែលបង្កើត​ឡើងដោយ​ជនជាតិ Khitan​ និងបានគ្រប់គ្រង​តំបន់មួយផ្នែក​នៃភាគឦសាន​ប្រទេសចិន៕