(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ភ្លើងឆេះព្រៃមួយបានចាប់ផ្ដើមឆេះរាលដាល នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅក្នុងតំបន់ជាច្រើន នៃភាគខាងជើងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលទើបតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយព្យុះហឺរីខិន Harvey៕
២៖ សេចក្តីព្រមានអំពីរលកយក្សស៊ូណាមិញ ត្រូវបានធ្វើឡើងជាបន្ទាន់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៨.០រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រនៃរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក៕
៣៖ ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុងធ្វើការចរចាជុំវិញការប្រគល់ ក៏ដូចជាអំពាវនាវលក់ប្រព័ន្ធខែលការពារដែនអាកាសប្រភេទ S-400 របស់ខ្លួនជាមួយបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ដែលមានចំណាប់អារម្មណ៍ លើការទិញយកប្រព័ន្ធសព្វាវុធនេះ៕
៤៖ ភ្នំ Kusatsu-Shirane ស្ថិតក្នុងខេត្ត Gunma ភាគពាយ័ព្យទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដែលបានផ្ទុះឡើងនាព្រឹកថ្ងៃអង្គារនេះ បានបង្កជាគ្រោះរអិលបាក់ផ្ទាំងព្រិល ព្រមទាំងកម្អែលភ្លើង និងថ្មខ្ទាតឡើងលើអាកាសហើយធ្លាក់មកវិញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងប្រមាណជាង ១០នាក់ ទទួលរងរបួស៕
៥៖ សហរដ្ឋអាមេរិកកំពុងតែប្រុងជើងការ និងតាមឃ្លាំមើលមិនដាក់ភ្នែកនោះឡើយ ចំពោះស្ថានការណ៍បច្ចុប្បន្ន នៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់តួកគីដែលទីក្រុងអង់ការ៉ា បានប្រកាសក្បែងៗថាគឺមិនអាចបកក្រោយបានឡើយ ប្រឆាំងទៅនឹងក្រុមប្រដាប់អាវុធឃើដ YGP ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន៕
៦៖ ដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសម្ដែងការសាទរចំពោះសមិទ្ធិផល ដែលសម្រេចបាននៅក្នុងកិច្ចសហប្រតិបតិ្តការរវាងចិន និងបណ្ដាប្រទេសអាមេឡាទីន រួម ទាំងប្រទេសក្នុងតំបន់ការីបៀន (China-LAC) អស់រយៈពេលជាងបីឆ្នាំមកនេះ។ ព្រមពេលជាមួយគ្នាលោកក៏បានអំពាវនាវផងដែរ ឱ្យបណ្ដាប្រទេសពាក់ព័ន្ធរក្សាសន្ទុះ រីកចំរើនបែបនេះ៕