(ម៉ានីល)៖ មិនមែនជារឿងធម្មតាទេ ភ្នំភ្លើង Mayon ដ៏ល្បីល្បាញនៅខេត្ត Albay របស់ហ្វីលីពីន ហាក់បង្ហាញសញ្ញាអាក្រក់កាន់តែខ្លាំងឡើងៗហើយ ដោយផ្សែងកម្អែលចាប់ផ្តើមហុយចេញពីកំពូលភ្នំភ្លើង នាំឲ្យសញ្ញាប្រកាសអាសន្នដោយក្រុមអ្នកអង្កេត ឡើងដល់កម្រិតទី ៤ ជាលំដាប់ខ្ពស់មួយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា «ភ្នំភ្លើង Mayon នៅក្នុងខេត្ត Albay មានកំរិតរំញ័រកាន់តែខ្លាំង ហើយនឹងផ្ទុះព្រមតំាងបញ្ចេញកំអែលភ្នំភ្លើងដ៏គ្រោះថ្នាក់... ហើយដើម្បីសុវត្ថិភាព វិទ្យាស្ថានបានពង្រីកតំបន់គ្រោះថ្នាក់ក្នុងបរិវេណ ០៨គីឡូម៉ែត្រ ពីកំពូលភ្នំភ្លើង រីឯអ្នកបើកយន្ដហោះគួរកុំហោះជិត ភ្នំភ្លើងមួយនេះ»។
ខាងក្រោយនេះ គឺជារូបភាពមួយចំនួន បង្ហាញពីសញ្ញាមិនស្រួល នៃភ្នំភ្លើងខាងលើ៖