(ហ្សាកាតា)៖ ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ (ពីដំបូង ៦.៤រ៉ិចទ័រ) បានវាយប្រហារលើរដ្ឋធានីហ្សាការតា ប៉ុន្តែមិនមានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី កាលពីដំបូងឡើយគ្រោះរញ្ជួយដីនេះមានកម្លាំង ៦.៤រ៉ិចទ័រ តែក្រោយមកធ្លាក់មកនៅត្រឹម ៦.១រ៉ិចទ័រ ហើយភ្លាមក៏មិនមាន សេចក្ដីរាយការណ៍ទំហំខូចខាត ឬជនរងគ្រោះនៅឡើយនោះដែរ៕