(សេអ៊ូល)៖ តារាចម្រៀងមួយក្រុម ដែលជាទីពេញចិត្តរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានមកធ្វើទស្សនកិច្ច នៅទីតាំងត្រៀមរៀបចំការប្រគុំតន្ត្រីនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរការប្រកួតកីឡាអូឡាំពិករដូវរងារ នាខែកុម្ភៈ ដល់ខែមីនា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ក្រុមតន្ត្រីខាងលើនេះ បានមកដល់ប្រទេសកូរ៉េខាងត្បូង តាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ តាមរថយន្តឆ្លងកាត់ព្រំដែន ហើយកន្លែងដែលក្រុមនាងត្រូវប្រគុំតន្ត្រី គឺស្ថិតនៅទីក្រុង Gangneung ស្ថិតនៅក្បែរទីក្រុង Pyeongchang ដែលត្រូវរៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារ ពីចុងខែកុម្ភៈ ដល់ដើមខែមីនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ក្រៅពីក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិក កូរ៉េខាងជើងក៏បានត្រៀមក្រុមតន្ត្រី Orchestra និងតន្ត្រីសម័យថ្មីសរុបមានគ្នា ១៤០នាក់ ដើម្បីសម្តែងជូនបងប្អូនកូរ៉េ និងបណ្តាប្រទេសនានា ទស្សនានៅក្នុងទីក្រុងសេអ៊ូល និង Gangneung៕