(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកសរុប ៥៨ភាគរយ បានបង្ហាញការមិនឯកភាពនោះឡើយ ចំពោះរបៀបដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បំពេញភារកិច្ចក្នុងនាមជាអ្នកដឹកនាំរបស់ពួកគេ។ នេះបើតាមការស្ទង់មតិថ្មីមួយ ធ្វើឡើងរួមគ្នាដោយសារព័ត៌មាន Washington Post និង ABC News ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានេះពលរដ្ឋអាមេរិក ៤៧ភាគរយ បានយល់ឃើញថា វិធានការបង្រ្កាបរបស់រដ្ឋាភិបាលសហព័ន្ធ ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ ពុំមែនជារឿងល្អនោះឡើយ ខណៈប្រជាជនអាមេរិកជាង ៦០ភាគរយ មិនគាំទ្រចំពោះការសាងសង់ជញ្ជាំងព្រំដែនតាមបណ្តោយព្រំប្រទល់ភាគខាងជើងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសម៉ិចស៊ីកូឡើយ។
បើតាមលទ្ធផលខាងលើ អ្នកចូលរួមស្ទង់មតិប្រមាណពាក់កណ្តាល ចាត់ទុកលោក ដូណាល់ ត្រាំ ថាជាបុគ្គលមានសតិអារម្មណ៍មិននឹងនរ ហើយ ៧៣ភាគរយ ពុំយល់ថារូបលោកជាបុរស ដែលមានប្រាជ្ញាវាងវៃម្នាក់ឡើយ។ គួរជម្រាបថា កាលស្ទាបស្ទង់មតិខាងលើ ត្រូវបានធ្វើឡើងកាលពីចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ក្នុងចំណោមប្រជាពលរដ្ឋអាមេរិកចំនួន ១,០០៥នាក់ មុនពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃការប្រារព្ធខួប ០១ឆ្នាំគត់ នៃការឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ៕