(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ថ្ងៃនេះគឺជាគម្រប់ខួប០១ឆ្នាំ នៃការឡើងកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
២៖ មនុស្ស១១នាក់ស្លាប់ និង៤៤នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលរថយន្តក្រុងមួយគ្រឿង បានបោះពួយទៅបុកដើមឈើមួយដើមពេញទំហឹង នៅប្រទេសតួកគី។
៣៖ ព្យុហឺរីខិនកំណាចមួយ ធ្វើឲ្យអាល្លឺម៉ង់ទទួលរងការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ប្រហែលជាង៦១០លានដុល្លារ និងមានមនុស្ស០៨នាក់ស្លាប់។
៤៖ អ្នកវិទ្យាសាស្ត្រអាមេរិក សិក្សារកឃើញថា ជំងឺគ្រុនផ្តាសាយធំ គ្រាន់តែដកដង្ហើម ក៏អាចឆ្លងទៅគ្នាបានដែរ ខណៈមនុស្សស្លាប់កើនដល់៧៤នាក់ គិតចាប់ពីខែតុលា ឆ្នាំ២០១៧។
៥៖ ក្រសួងការបរទេសអាមេរិកបើកភ្លើងខៀវ ចំពោះគម្រោងលក់យន្តហោះចម្បាំងធុន F-35 ចំនួន ៣៤គ្រឿង ដល់ប៊ែលហ្សិក ក្នុងតម្លៃ ៦.៥៣ពាន់លានដុល្លារ។
៦៖ ទីបំផុតរដ្ឋាភិបាល លោក ដូណាល់ ត្រាំ ត្រូវជាប់គាំងតែម្តង ដោយសារកញ្ចប់ថវិកា មិនអាចត្រូវបានអនុម័តក្នុងព្រឹទ្ធសភា។
៧៖ លោក ដូណាល់ ត្រាំ ត្រៀមរៀបចំពិធីជប់លៀង នៅរមណីយដ្ឋានផ្ទាល់ខ្លួន Mar-a-Lago ដើម្បីប្រារព្ធខួបមួយឆ្នាំគត់ នៃការស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ដែលតម្លៃសំបុត្រចូលរួមសម្រាប់មនុស្សពីរនាក់ គឺចាប់ពីមួយសែនដុល្លារឡើងទៅ៕