(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានផ្តល់ការយល់ព្រម ចំពោះគម្រោងលក់បរិក្ខាបច្ចេកទេសសំខាន់ៗ និងយន្តហោះចម្បាំងជំនាន់ថ្មីបំផុត F-35 ចំនួន ៣៤គ្រឿង ទៅឲ្យប្រទេសប៊ែលហ្សិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ សន្តិសុខផ្នែកការពារជាតិ នៃក្រសួងការពារជាតិអាមេរិក ទីភ្នាក់ងាររដ្ឋាភិបាលនេះ បានជូនដំណឹងដល់សភា ដើម្បីស្នើសុំការអនុញ្ញាតដំណាក់កាលចុងក្រោយ រួចរាល់ហើយ សម្រាប់គម្រោងលក់សព្វាវុធខាងលើ ដែលមានតម្លៃប្រមាណ ៦.៥៣ពាន់លានដុល្លារ បន្ទាប់ពីទទួលបានភ្លើងខៀវពីក្រសួងការបរទេស។
គួរជម្រាបថា គម្រោងលក់យន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារនេះ ក៏រួមបញ្ចូលនូវប្រភេទម៉ាស៊ីនធុន Pratt & Whitney F135 ចំនួន ៣៨គ្រឿង រួមទាំងបរិក្ខាចំបាច់ដទៃៗទៀត សម្រាប់យន្តហោះចម្បាំង ដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប និងមានសមត្ថភាពគេចពីប្រព័ន្ធរ៉ាដានេះផងដែរ៕
https://s3.reutersmedia.net/resources/r/?m=02&d=20170829&t=2&i=1198995241&r=LYNXNPED7S0F7&w=940