(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កីឡាករជិះស្គីជនពិការកូរ៉េខាងជើង បង្ហាញក្តីរំពឹងថានឹងដណ្តើមបានមេដាយជូនជាតិ ពេលមកប្រកួតអូឡាំពិកនៅកូរ៉េខាងត្បូង។
២៖ ប្រទេសរុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថា កំពុងត្រៀមបំផ្ទុះសង្គ្រាម តាមរយៈការចង់រួបរួមតំបន់ជម្លោះ Donbas ឡើងវិញ។
៣៖ ស្រ្តីជនជាតិកាណាដាម្នាក់ សម្លាប់មិត្តខ្លួនឯងរួចគេចពីប៉ូលិស រហូតដល់បីឆ្នាំក្រោយទើបបែកការ និងត្រូវចាប់ខ្លួន ដោយសារតែ Facebook។
៤៖ សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា កំពុងគ្រោងបំពាក់គ្រាប់មីស៊ីល លើនាវាបំបែកទឹកកក ក្នុងដែនសមុទ្រអាក់ទិក ដែលរុស្ស៊ីចោទថា ជាការត្រៀមធ្វើសង្គ្រាម។
៥៖ អាកាសចរណ៍ចិនចំនួនពីរ អនុញ្ញាតឲ្យអ្នកដំណើរប្រើទូរស័ព្ទ និងភ្ជាប់ WiFi លេងដោយសេរី នៅលើជើងហោះហើរទាំងអស់។
៦៖ ផ្ទុះករណីបើករថយន្តបំបុកហ្វូងមនុស្ស ក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល បណ្តាលឲ្យទារិកាម្នាក់ស្លាប់ និងមនុស្ស១៥នាក់ រងរបួសធ្ងន់-ស្រាល។
៧៖ ក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតី ដូណាល់ ត្រាំ រងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ ជាមួយរុស្ស៊ី។