Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យតក់ស្លុត! ផ្ទុះរថយន្តក្រុងពេលកំពុងធ្វើដំណើរ «នាំឲ្យមនុស្ស ៥២នាក់ ស្លាប់ក្នុងអណ្តាតភ្លើង» ស្ថិតនៅប្រទេសកាហ្សាក់ស្ថាន!

18-01-2018 14:55

(កាហ្សាក់ស្ថាន)៖ អាជ្ញាធរកាហ្សាក់ស្ថាន ​នៅថ្ងៃព្រហស្បតិ៍នេះ​បានឱ្យដឹងថា មនុស្សយ៉ាង​ហោចណាស់ ៥២នាក់ បានស្លាប់​បាត់បង់ជីវិត បន្ទាប់ពី​រថយន្ដក្រុងដែលពួកគេ​ធ្វើដំណើរ បានផ្ទុះឆេះនៅ​ឯភាគពាយ័ព្យ​នៃតំបន់ Aktau ប្រទេស​កាហ្សាក់ស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

យោងតាម​អាជ្ញាធរកាហ្សាក់ស្ថាន មានអ្នកដំណើរ​តែប្រាំនាក់ប៉ុណ្ណោះ បានលោត​ចេញពីរថយន្ដក្រុងកំពុង​ឆេះទាន់​ពេលវេលា។ ក៏ប៉ុន្តែមូលហេតុ​ដែលធ្វើឱ្យរថយន្ដ​ក្រុងនេះ​ផ្ទុះឆេះ មិនទាន់ត្រូវបាន​គេកំណត់នៅ​ឡើយទេ ហើយគេក៏​ពុំប្រាកដដែលថា អ្នកដំណើរ​ជាជនជាតិកាហ្សាក់ស្ថាន​ទាំងអស់ ឬមកពីប្រទេស​ដទៃ ឬក៏យ៉ាង​ណានោះទេ៕