(មូស្គូ)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ទុលស៊ី ហ្គាប់បាដ (Tulsi Gabbard) បាននិយាយថា ការប្ដូររបបដឹកនាំនៅលីប៊ី និងអ៊ីរ៉ាក់ គឺជាកំហុសឆ្គងមួយ ហើយលោកស្រីក៏បានអំពាវនាវផងដែរឱ្យសេតវិមានរបស់ លោក ដូណាល់ត្រាំ បញ្ចប់គោលនយោបាយផ្លាស់ប្ដូររបបប្រទេសដទៃ ដោយជំនួសមកវិញនូវគោលនយោបាយសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃអង្គារ៍ លោកស្រី ទុលស៊ី ហ្គាប់បាដ បានកត់សម្គាល់យ៉ាងដូច្នេះថា «យើងធ្លាប់បានឃើញការគំរាមដោយអាវុធនុយក្លេអ៊ែរម្ដងរួចមកហើយ នៅអំឡុងសម័យសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត។ ដូច្នេះសន្តិភាព និងកិច្ចចរចាដោយផ្ទាល់គ្មានលក្ខខណ្ឌជាមុនជាមួយកូរ៉េខាងជើង ត្រូវតែធ្វើឡើងជាបន្ទាន់ នៅក្នុងបរិបទដែលគោលនយោបាយសង្រ្គាមផ្លាស់ប្ដូររបប របស់សហរដ្ឋអាមេរិក គឺជាហេតុផលជំរុញឱ្យកូរ៉េខាងជើងយល់ថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបអាចប្រឈមមុខនឹងសហរដ្ឋអាមេរិក និងការពារខ្លួនឯងកុំឱ្យមានវាសនាដូចលីប៊ី ឬក៏អ៊ីរ៉ាក់»។
“Regime change war policy is the reason why North Korea sees nuclear weapons as their only deterrent from a US-led attack. Kim Jong-un sees what the US has done to Gaddafi in Libya, Saddam Hussein in Iraq, and the effort underway to decertify the nuclear deal with Iran.”
She said the removal of Gaddafi and Hussein from power was “a mistake” and called on the White House to “end our policy of regime change, and implement a policy of de-escalation and peace.”
គួររំលឹកថា របបដឹកនាំលីប៊ីរបស់លោក Muammar Gaddafi បានដួលរលំរលាយកាលពីឆ្នាំ២០១១ រីឯរបបដឹកនាំ Saddam Hussein នៅអ៊ីរ៉ាក់ត្រូវផ្លាស់ប្ដូររបបថ្មី កាលពីឆ្នាំ២០០៣។ ការផ្លាស់ប្ដូររបបដឹកនាំទាំងពីរនេះទៀតសោត សុទ្ធតែមានការចូលរួមពីសហរដ្ឋអាមេរិក ដែលតែងតែអះអាងថា ខ្លួនធ្វើឡើងដើម្បូបុព្វហេតុសិទ្ធិមនុស្ស សន្តិភាព និងប្រជាធិបតេយ្យ។ ក៏ប៉ុន្តែអ្វីដែលប្រជាជននៃប្រទេសទាំងពីរទទួលបាននោះគឺសង្រ្គាម ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំសេដ្ឋកិច្ចជាតិ និងបាក់បែកផ្ទៃក្នុង ជាតិតែប៉ុណ្ណោះ៕