(បាកដាត)៖ អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃចន្ទនេះបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៧នាក់ បានស្លាប់ និង ៦៥នាក់ រងរបួសធ្ងន់-ស្រាល នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកផ្ទួនៗ គ្នានៅក្នុងរដ្ឋធានីបាកដាដតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអ៊ីរ៉ាក់ មនុស្សរាប់សិបនាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ ដោយសារតែការវាយប្រហារនេះ នៅឯតំបន់ Tayaran Square នៃរដ្ឋធានីបាកដាដ ដែលត្រូវបានគេមើលឃើញថា តែងតែទទួលរងការវាយប្រហារបំផ្ទុះគ្រាប់ស្ទើររាល់ថ្ងៃ ពីសំណាក់ពួក ISIS។ ប៉ុន្តែក្រោយការបរាជ័យរបស់ពួកភេរវករមួយនេះ កាលពី
ខែធ្នូ ឆ្នាំ២០១៧ ការវាយប្រហារភេរវកម្ម ហាក់ដូចជាមានការថយចុះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង នៃភាគខាងជើងរដ្ឋធានីបាកដាដ ក៏បានសម្លាប់មនុស្ស ០៥នាក់ ផងដែរ៕