(ពិភពលោក)៖ បន្ទាប់ពីឆ្នាំ២០១៧ ត្រូវបានបញ្ចប់ទៅអង្គការធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍សរុបជាផ្លូវការបង្ហាញពីមហាអំណាចសេដ្ឋកិច្ចទាំង១០ លើពិភពលោក ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះមានដូចជា៖
១៖ សហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ចស្មើនឹង ២៤% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន ១៨លានលានដុល្លារអាមេរិក។
២៖ ប្រទេស ចិន ដែលមានសេដ្ឋកិច្ចស្មើនឹង ១៤,៨% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន ១១លានលានដុល្លារអាមេរិក។
៣៖ ប្រទេស ជប៉ុន ដែលមានសេដ្ឋកិច្ចស្មើនឹង ៥,៩% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន៤,៤លានលានដុល្លារអាមេរិក។
៤៖ ប្រទេស អាឡឺម៉ង់ ដែលមានសេដ្ឋកិច្ចស្មើនឹង ៤,៥% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន ៣,៤លានលានដុល្លារអាមេរិក។
៥៖ ចក្រភព អង់គ្លេស ដែលមានសេដ្ឋកិច្ចស្មើនឹង ៣,៩% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន២,៩លានលានដុល្លារអាមេរិក។
៦៖ ប្រទេស បារំាង ដែលមានសេដ្ឋកិច្ចស្មើនឹង ៣,៣% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន២,៤លានលានដុល្លារអាមេរិក។
៧៖ ប្រទេស ឥណ្ឌា ដែលមានសេដ្ឋកិច្ចស្មើនឹង ២,៨% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន២,១លានលានដុល្លារអាមេរិក។
៨៖ ប្រទេស អ៊ីតាលី ដែលមានសេដ្ឋកិច្ចស្មើនឹង ២,៥% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានលានដុល្លារអាមេរិក។
៩៖ ប្រទេស ប្រេហ្ស៊ីល ដែលមានសេដ្ឋកិច្ចស្មើនឹង ២,៤% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានលានដុល្លារអាមេរិក។
១០៖ ប្រទេស កាណាដា ដែលមានសេដ្ឋកិច្ចស្មើនឹង ២,១% នៃសេដ្ឋកិច្ចទូទាំងពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន១,៦លានលានដុល្លារអាមេរិក៕