(បរទេស)៖ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ស្ថាបនិក Facebook កំពុងរៀបចំផែនការធំលើកំណែទម្រង់ News Feed ដែលនាំឲ្យអ្នកធ្វើពាណិជ្ជកម្ម និងព័ត៌មានអនឡាញជួបបញ្ហាកាន់តែខ្លាំង។
២៖ ផ្កាយរណបចំនួន៣១គ្រឿង ត្រូវបានឥណ្ឌាបាញ់បង្ហោះក្នុងពេលតែមួយ ទៅកាន់គន្លងតារាវិថី នៅថ្ងៃសុក្រនេះ។
៣៖ ម៉ិចស៊ីកូបញ្ជាក់ម្តងទៀត រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិកថា គឺដេកយល់សប្តិទៅ ម៉ិចស៊ីកូគ្មានថ្ងៃធ្វើបានឡើយ។
៤៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា នៅមុខលោកស្រី អោងសាន ស៊ូជី។
៥៖ លោក ដូណាល់ ត្រាំ ប្រកាសមិនទៅសម្ពោធស្ថានទូតអាមេរិកថ្មី នៅទីក្រុងឡុងដ៍ ព្រោះបារម្ភខ្លាចគ្មានការស្វាគមន៍។
៦៖ ព្យុះព្រិលវាយប្រហារភាគខាងលិចជប៉ុន នាំឲ្យចរាចរណ៍ផ្លូវដែកកកស្ទះខ្លាំង។
៧៖ លោក វ៉្លាឌីមៀ ពូទីនថា ការវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ី គឺជាចេតនាបំបែកបំបាក់ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់-តួកគី៕