(ញូយ៉ក)៖ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Zeid Ra‘ad al-Hussein នៅថ្ងៃពុធនេះ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាស និងនៅលើដី របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី លើមូលដ្ឋានរបស់ក្រុមឧទ្ទាមស៊ីរីក្នុងតំបន់ Ghouta ភាគខាងកើត បានផ្ដាច់យកអាយុជីវិតជនស៊ីវិល៨៥នាក់ គិតចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

«នៅក្នុងតំបន់ Ghouta ភាគខាងកើតជាទីដែលកំពុងស្ថិតក្រោមការឡាមព័ទ្ធពីកងកម្លាំងរដ្ឋាភិបាលស៊ីរី បានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សជាតិ និងការបំផ្លិចបំផ្លាញ អាគារ និងផ្ទះជាច្រើខ្នងមិនថាយប់មិនថាថ្ងៃ ដោយសារតែការវាយប្រហារតាមផ្លូវអាកាស និងនៅលើដីពីសំណាក់កងទ័ពស៊ីរី ដោយផ្ដាច់យកជីវិតជនស៊ីវិលស្លូតត្រង់ ៨៥នាក់ ចាប់តាំងពីខែធ្នូមក»។ នេះបើតាមលោក Zeid Ra‘ad al-Hussein៕

https://s2.reutersmedia.net/resources/r/?m=02&d=20180110&t=2&i=1220838611&r=LYNXMPEE090VI&w=1280