(ការីបៀន)៖ គ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់ធ្ងរមួយគឺដល់ទៅ ៧.៨រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសហុងឌូរ៉ាស់ នៅក្នុងផ្ទៃសមុទ្រការីបៀននៃតំបន់អាមេរិកកណ្តាល ហើយវាក៏បានបង្កឲ្យមានសេចក្តីព្រមានពីរលកយក្សស៊ូណាមិ នៅតាមតំបន់ជុំវិញនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។
ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីចំនួនជនរងគ្រោះ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា នៅឡើយទេ៕