(ញូយ៉ក)៖ ប៉ូលិសអាមេរិក នៅថ្ងៃចន្ទនេះ បានរាយការណ៍ថាមានអគ្គីភ័យឆាបឆេះចេញពីអគារ Trump Tower របស់លោក ដូណាល់​ ត្រាំ ក្នុងទីក្រុងញូយ៉ក។ នេះបើ តាមការចេញដោយសារព័ត៌មាន Fox News​ នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្រុមអាជ្ញាធរក្នុងតំបន់ អគី្គភ័យនេះត្រូវបានគេរាយការណ៍​បានឆាបឆេះដំបូង នៅលើជាន់ទី០៥ នៃអគារកប់ពពក Trump Tower នៅម៉ោង ប្រមាណជា០៧ព្រឹក (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ ចំណែកឯក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ១២៦នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ៕ ប៉ុន្តែភ្លាមៗ ពុំទាន់មាន សេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬមូលហេតុឆេះនៅឡើយទេ៕