(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទោះបីរងការរិះគន់ខ្លាំងៗពីអន្តរជាតិ ក៏មេដឹកនាំហ្វីលីពីន លោក ឌូតឺតេ «នៅតែទទួលការគាំទ្រខ្លាំងពីប្រជាជនក្នុងប្រទេស»
២៖ ដើម្បីបង្ហាញភក្តីភាពឥតងាករេ មន្ត្រីកំពូលៗអាមេរិក ចេញមកបង្ហាញការគាំទ្រ លោក ដូណាល់ ត្រាំ ក្នុងការបង្អួតប៊ូតុងនុយក្លេអ៊ែរតបទៅ គីម ជុងអ៊ុន វិញ!
៣៖ នាយក CIA ព្រលយមួយឃ្លាថា គោលនយោបាយ ដូណាល់ ត្រាំ នឹងធ្វើឲ្យ គីម ជុងអ៊ុន បកត្រឡប់ក្រោយវិញដោយខ្លួនឯង!
៤៖ ព័ត៌មានរសើប! ទីបំផុតអតីតមន្ត្រីសេតវិមាន «ចេញមុខសុំទោស ដូណាល់ ត្រាំ ជាកិច្ចបញ្ចប់រឿង» ក្រោយពីការចេញផ្សាយសៀវភៅ ដែលចោទកូនប្រុស លោក ត្រាំ ថាក្បត់ជាតិ!
៥៖ សម្ព័ន្ធបក្សប្រឆាំងនៅម៉ាឡេស៊ី «ជ្រើសតាំងអតីតនាយករដ្ឋមន្ត្រីវ័យ ៩២ឆ្នាំ ធ្វើជាបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោត»
៦៖ មនុស្ស ២៣នាក់ ស្លាប់ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅភាគពាយ័ព្យប្រទេសស៊ីរី!
៧៖ បែកធ្លាយរូបថត «ដែលអារ៉ាប៊ីសាអូឌីតអះអាងថា ជាកូនប្រុស អូសាម៉ា ប៊ិនឡាដិន លាក់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់...»