(ស៊ីរី)៖ មនុស្ស ២៣នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានៅក្នុងទីក្រុងមួយកាន់ កាប់ដោយក្រុមឧទ្ទាមនៃខេត្ត Idlib ស្ថិតនៅភាគពាយ័ព្យប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការផ្ទុះខាងលើគឺជាការវាយប្រហារបំផ្ទុះគ្រាប់បែកលើទីស្នាក់ការមួយកន្លែងរបស់ក្រុមឧទ្ទាមស៊ីរី ហើយក្នុង ចំណោមអ្នកស្លាប់មាន០៧នាក់ជាជនស៊ីវិល។ ប៉ុន្តែមិនមានព័ត៌មានជាក់លាក់ណាមួយ បញ្ជាក់ពីមូលហេតុនៃហេតុការណ៍ផ្ទុះកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុង Thalatheen នៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ថាវាគឺជាការវាយប្រហារបំផ្ទុះរថយន្ដអត្តឃាត ហើយខ្លះថាជាការវាយប្រហារពីយន្ដហោះដ្រូន។
គួរបញ្ជាក់ថា បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ត្បិតក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការងាររបស់ពួកគេដើម្បីទាញយកមនុស្សចេញ ពីគំនរអគារបាក់បែក៕