(ឥណ្ឌា)៖ គ្រោះរញ្ជួយដីកំរិត ៥.៥ រ៉ិចទ័រ នៅថ្ងៃអាទិត្យនេះ បានវាយប្រហារលើតំបន់ភាគខាងកើតនៃទីក្រុង Imphal ក្នុងរដ្ឋ Manipur ស្ថិតនៅភាគឦសានប្រទេស ឥណ្ឌា។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ២២.៨គីឡូម៉ែត្រ និងស្ថិតនៅចំងាយ១០១គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Imphal។ ប៉ុន្តែភ្លាមៗ អាជ្ញាធរឥណ្ឌាមិនទាន់រាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ៕