(បរទេស)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការបរទេសអាមេរិក បើភ្លើងខៀវចំពោះការលក់គ្រាប់មីស៊ីលច្រើនប្រភេទដល់ម៉ិចស៊ីកូ មានតម្លៃជិ ខ្ទង់រយលាដុល្លារទៅឲ្យប្រទេសម៉ិចស៊ីកូ។
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សំណើសុំលុយ ៣៣ពាន់លានដុល្លារពីសភា» ដើម្បីកសាងជញ្ជាំងព្រំដែន និងប្រព័ន្ធការពារសន្តិសុខកម្រិតខ្ពស់បំផុត ជាមួយម៉ិចស៊ីកូ។
៣៖ អគ្គលេខាធិការ UN សម្តែងការព្រួយបារម្ភឥតគណនា» ចំពោះការប្រយុទ្ធបង្ហូរឈាមនៅភាគពាយ័ព្យស៊ីរី។
៤៖ តំណាងបារាំងនៅ UN អះអាងថា ភាពចលាចលនៅអ៊ីរ៉ង់ មិនប៉ះពាល់ដល់អន្តរជាតិ ខណៈរុស្ស៊ីប្រាប់ឲ្យគ្រប់គ្នា មើលអាមេរិកដែលកំពុងប្រើប្រាស់ UNSC តាមទំនើងចិត្ត។
៥៖ យន្តហោះខ្នាតធំពីរគ្រឿងបុកគ្នាក្នុងព្រលានក្នុងប្រទេសកាណាដា ប៉ុន្តែមិនបង្ករបួសមនុស្សណាម្នាក់ទេ ខណៈសីតុណ្ហភាពធ្លាក់ដល់ដក ២១អង្សាសេ។
៦៖ អ្នកតំណាងកូរ៉េខាងជើងនៅអូឡាំពូក អះអាងថា ទីក្រុងព្យុងយ៉ាង អាចនឹងបញ្ជូនក្រុមអត្តពលិក ចូលរួមប្រកួតកីឡាអូឡាពិក នៅទឹកដីកូរ៉េខាងត្បូង»។
៧៖ ទីបំផុតក្រុមហ៊ុនមកពីអាមេរិក ទទួលបានកុងត្រាអនុញ្ញាតឲ្យបន្តស្វែងរកយន្តហោះ MH370 ក្រោយចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយម៉ាឡេស៊ី។