(វ៉ាស៊ីនតោន)៖ សៀវភៅរិះគន់កប់ៗមាត់ ទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ត្រូវបានបោះពុម្ពជាសាធារណៈបើទោះបីជា ប្រធានាធិបតីរូបនេះមានបំណងចង់បញ្ឈប់ការបោះពុម្ពក្តី នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៨។
សៀវភៅរបស់លោក Michael Wolff ដែលមានចំណងជើងថា «Fire and Fury: Inside the Trump White House» ត្រូវបានដាក់លក់កាលពីថ្ងៃសុក្រកន្លងទៅនេះ ហើយវាត្រូវបានដាក់លក់ភ្លាមៗផងដែរ ក្នុងហាងលក់សៀវភៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកសារព័ត៌មាន បានបញ្ជាក់ថា សៀវភៅនេះបានគាស់កកាយរឿងផ្ទៃក្នុងនៃរដ្ឋាភិបាលរបស់លោក ដូណាល់ត្រាំ ដោយប្រភពព័ត៌មានទទួលបានពីអតីតជំនួយជាន់ខ្ពស់របស់ប្រធានាធិបតី គឺលោក Steve Bannon ដែលបានប្រកាសបដិសេធថា មិនជាប់សាច់ឈាមជាប្រធានាធិបតីរូបនេះឡើយ។
ប្រឈមមុខនឹងភាពអាម៉ាស់នេះ ប្រធានាធិបតីដែលសម្បូររឿងអាស្រូវរូបនេះ បានហៅសៀវភៅនេះថា ជាសៀវភៅក្លែងបន្លំ និងពោរពេញដោយរឿងកុហក។ មិនតែប៉ុណ្ណោះលោកថែមទាំងព្យាយាមបញ្ឈប់ ការបោះពុម្ភសៀវភៅនេះតាមរយៈមេធាវីរបស់លោកផ្ទាល់៕