(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនសម្រេចយល់ព្រមលក់សព្វាវុធ ទៅឲ្យប្រទេសជិតខាងមួយនេះហើយ ដោយក្នុងនោះមានប្រភេទគ្រាប់មីស៊ីលជាច្រើន ដែលគិតជាទឹកប្រាក់តម្លៃ ៩៨.៤លានដុល្លារអាមេរិក ប៉ុន្តែវាត្រូវការការសម្រេចចុងក្រោយ មួយតំណាក់កាលទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។
សព្វាវុធដែលនឹងអាចត្រូវលក់ខាងលើ រួមមានគ្រាប់មីស៊ីល RGM-84L Harpoon Block II, មីស៊ីល Block II Rolling Airframe(RAM), និង មីស៊ីល MK 54 Mod 0 ដែលគិតជាទឹកប្រាក់សរុបប្រហែល ៩៨.៤ពាន់លានដុល្លារ។ យ៉ាងណាមិញបន្ទាប់ពីបានទទួលភ្លៀងខៀវពីក្រសួងការបរទេស ផែនការលក់អាវុធនេះ នឹងត្រូវឆ្លងកាត់ការសម្រេចពីសភាមួយដំណាក់កាលទៀត។
គួរជម្រាបថា បើតាមក្រសួងការបរទេសអាមេរិក រដ្ឋាភិបាលម៉ិចស៊ីកូបានដាក់សំណើទិញយកមីស៊ីល RGM-84L ចំនួន ០៦គ្រាប់, មីស៊ីល RAM ចំនួន ២៣គ្រាប់ និងមីស៊ីល MK 54 Mod 0 ចំនួន ០៥គ្រាប់ រួមជាមួយកម្មវីធីគាំទ្រ និងដឹកជញ្ជូនផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរថា មីស៊ីលទាំងនេះសុទ្ធតែជាប្រភេទមីស៊ីលបាញ់ចេញពីលើនាវាចម្បាំង៕