(ឡូសអាន់ជែលឡែស)៖ អគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ា លោក សាវីយឺ បេសេរ៉ា (Xavier Becerra) បាននិយាយថា រដ្ឋរបស់លោកនឹងបន្តការពារជនអន្តោប្រវេសន៍ បើទោះជាមានការ ព្រមានប្ដឹងពីអាជ្ញាធរសហព័ន្ធ ប្រឆាំងនឹងអ្នកនយោបាយទាំងឡាយណាដែលគាំទ្រការផ្ដល់ទីជម្រក ឱ្យជនអន្តោប្រវេសន៍ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
លោក Xavier Becerra ថែ្លងបែបនេះនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃពុធ។ លោក Becerra បានលើកឡើងយ៉ាងដូច្នេះថា «ឆ្នាំថ្មីទៅហើយ តែនៅតែមាន វោហាស័ព្ទចាស់កម្រិលពីវ៉ាស៊ីនតោនតោនទៀត... ទីនេះគឺកាលីហ្វ័រញ៉ា ហើយយើងនឹងបន្តពង្រឹងការអនុវត្តន៍ច្បាប់របស់យើង ដើម្បីការពារសហគមន៍របស់យើង ព្រមទំាង នឹងធ្វើឱ្យកាលីហ្វ័រញ៉ា ជាតំបន់សេដ្ឋកិច្ចលេខមួយនៅក្នុងប្រទេស»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Xavier Becerra ធ្វើឡើងបន្ទាប់ពីនាយកស្ដីទី នៃអាជ្ញាធរអន្តោប្រវេស៍ និងគយ លោក ថូម៉ាស់ ហូមែន (Thomas Homan) បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយសា្ថនីយទូរទស្សន៍ Fox News កាលពីថ្ងៃអង្គារថា ក្រសួងយុត្តិធម៌នឹងដាក់ពាក្យប្ដឹងអ្នកនយោបាយណាមួយ ដែលមិនព្រមសហការជាមួយអាជ្ញាធរសហព័ន្ធអន្តោប្រវេសន៍ និងមិនព្រមបញ្ឈប់ការគាំទ្រជនអន្តោប្រវែសន៍។ ជាងនេះទៅទៀត លោក Homan ក៏បានព្រមានដែរថា អ្នកនយោបាយទាំងនេះ គួរតែជាអ្នកទទួល ខុសត្រូវជាលក្ខណៈបុគ្គល សម្រាប់បទឧក្រិដ្ឋដែលបង្កឡើងក្រុមមនុស្សរស់នៅដោយខុសត្រូវជាលក្ខណៈបុគ្គល សម្រាប់បទឧក្រិដ្ឋដែលបង្កឡើងក្រុមមនុស្សរស់នៅដោយខុសច្បាប់ ក្នុងសហរដ្ឋអាមេរិក៕