(បរទេស)៖ នៅថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតកូរ៉េខាងជើង ប្រកាសបើកខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងត្បូង!
២៖ លោក ដូណាល់ ត្រាំ៖ «ជួយប្រាប់លោក គីម ជុងអ៊ុន ផងថា លើតុខ្ញុំក៏មានប៊ូតុងនុយក្លេអ៊ែរដែរ ហើយខ្លាំងក្លាជាងរបស់គាត់ទៀត»
៣៖ កណ្តុរមួយក្បាលរត់ឡើងយន្តហោះ បង្កឲ្យមានការលុបចោលជើងហោះហើរ Alaska របស់អាមេរិកជាបន្ទាន់!
៤៖ មេដឹកនាំហាម៉ាស-ប៉ាឡេស្ទីន អំពាវនាវរៀបចំយុទ្ធសាស្ត្ររួមគ្នា ទប់ទល់ចេតនាដ៏អាក្រក់របស់អាមេរិក និងអ៊ីស្រាអែល!
៥៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ «បង្កមនុស្សស្លាប់កើនដល់ ២២នាក់ និងចាប់ខ្លួន ៤៥០នាក់» ខណៈអ៊ីរ៉ង់អំពាវនាវឲ្យបារាំង ចាត់ការក្រុមញុះញង់ក្រៅប្រទេស!
៦៖ ស្ថានការណ៍កាន់តែក្តៅគគុក! ដូណាល់ ត្រាំ អំពាវនាវឲ្យអ៊ីរ៉ង់បើកកម្មវិធី Instagram, Telegram និងបណ្តាញសង្គមនានា ឲ្យប្រជាជនប្រើប្រាស់វិញ!
៧៖ ប្រាសាទបុរាណ Taj Mahal ដ៏ល្បីល្បាញរបស់ឥណ្ឌា នឹងកំណត់ភ្ញៀវចូលទស្សនា ព្រោះតែបញ្ហាប្រឈមធំមួយ!
ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨! (Photo inside)