(ពិភពលោក)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ មានហេតុការណ៍គ្រោះអគ្គីភ័យធំៗកើតមានឡើងសរុបចំនួន ០៥លើក នៅទូទាំងពិភពលោក និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៨នាក់ ស្លាប់បាត់បង់ជីវិត។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ជុំវិញហេតុការណ៍អគ្គីភ័យទាំង ០៥លើក៖
១៖ អគ្គីភ័យកើតឡើងនៅអគារ Grenfell កម្ពស់ ២៤ជាន់ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បណ្តាលមនុស្ស ៧១នាក់ស្លាប់។
២៖ អគ្គីភ័យកើតឡើងនៅខុនដូ Marco Polo ក្នុងទីក្រុង Honolulu កោះហាវៃ បណ្តាលមនុស្សយ៉ាងហោចណាស់ ០៣នាក់ស្លាប់ និង ១៣នាក់រងរបួស។
៣៖ អគ្គីភ័យកើតឡើងនៅសាលា Tahfiz Darul Quran Ittifaqiyah រដ្ឋធានីកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បណ្តាលសិស្ស និងគ្រូយ៉ាងហោចណាស់ ២៤នាក់ស្លាប់។
៤៖ អគ្គីភ័យកើតឡើងនៅផ្សារទំនើបក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បណ្តាលមនុស្ស ៣៨នាក់ស្លាប់។
៥៖ អគ្គីភ័យកើតឡើងនៅអគារស្នាក់នៅក្នុងទីក្រុងញ៉ូយក សហរដ្ឋអាមេរិក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បណ្តាលមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់៕