(ពិភពលោក)៖ អ្នកសារព័ត៌មានទូទាំងពិភពលោកសរុបចំនួន ៨១នាក់ ត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០១៧នេះ ក្នុងពេលកំពុងបំពេញការងាររបស់ខ្លួន ស្របពេលដែលការធ្វើទុក្ខបុកម្នេញ និងវាយប្រហារទៅលើអ្នកសារព័ត៌មាន កំពុងមានការកើនឡើង។ នេះបើយោងតាមប្រភពពីសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) ដកស្រង់ដោយសារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០១៨។
បើទោះបីជាចំនួននៃការស្លាប់របស់អ្នកសារព័ត៌មាន ត្រូវបានថយចុះបន្តិចក្ដីបើធៀបនឹងឆ្នាំ២០១៦ ដែលកាលនោះសរុបមានចំនួន ៩៣នាក់នោះ IFJ បានព្រមានថា អ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួនឆ្នាំ២០១៧កន្លងទៅនេះ មានចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ដោយក្នុងនោះមានអ្នកសារព័ត៌មានចំនួន ២៥០នាក់ កំពុងជាប់ក្នុងពន្ធធនាគារនៅឡើយ។
សូមជម្រាបថា អ្នកសារព័ត៌មានទូទាំងពិភពលោក ភាគច្រើនបានបាត់បង់ជីវិតដោយការបាញ់សម្លាប់ និងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តជាដើម បើទោះបីការប៉ះទង្គិចទៅលើអ្នកសារព័ត៌មាននៅទីតាំងប្រឈមមុខដាក់គ្នាមួយចំនួន ត្រូវបានកាត់បន្ថយក្ដី៕