ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨! (Photo inside)
02-01-2018 19:00
(បរទេស)៖ នៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតអាមេរិក «សម្រេចផ្អាកជំនួយ ២៥៥លានដុល្លារ ទៅប៉ាគីស្ថាន» ក្រោយ ដូណាល់ ត្រាំ បង្ហោះសារព្រលះប្រទេសនេះ យ៉ាងដំណំនៅថ្ងៃឆ្លងឆ្នាំ!
២៖ វៀតណាមចាត់វិធានការក្តៅ! «អ្នកផលិត ឬជួញដូរអាហារគីមី-កខ្វក់ បើចាប់បាន នឹងជាប់គុករហូតដល់ ២០ឆ្នាំ»
៣៖ អ្នកជំនាញអះអាងថា «សុន្ទរកថាស្វាគមន៍ឆ្នាំ២០១៨ របស់លោក គីម ជុងអ៊ុន មានបង្កប់ចេតនាធំមួយ ចំពោះកូរ៉េខាងត្បូង»
៤៖ សារព័ត៌មានរុស្ស៊ីចេញផ្សាយថា «លោក ដូណាល់ ត្រាំ កំពុងព្យាយាមលូកដៃ ចូលទៅក្រឡុកផ្ទៃក្នុងអ៊ីរ៉ង់ហើយ»
៥៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងពួតដៃគ្នា ដុតរោលស្ថានការណ៍នៅអ៊ីរ៉ង់ ដែលកំពុងស្ថិតក្នុងភាពវឹកវរខ្លាំង!
៦៖ ពេញមួយឆ្នាំ២០១៧ ប្រជាជនអាមេរិកសរុប ១៥,៤៨៨នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារទូទាំងប្រទេស!
៧៖ អង្គការ NASA សហការជាមួយ DARPA បង្កើតមនុស្សយន្តដើម្បីជួសជុល និងបញ្ចូលឥន្ធនៈឲ្យផ្កាយរណប!