ថ្ងៃឆ្លងឆ្នាំសកលនៅអាមេរិក៖ «យុវជនម្នាក់បើកការបាញ់ប្រហារ ស្លាប់ឪពុកម្តាយ និងប្អូនខ្លួនឯង ទាំងកណ្តាលយប់»
02-01-2018 13:34
(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានរាយការណ៍ថា មនុស្ស ០៤នាក់ បានស្លាប់ហើយយុវជនអាយុ ១៦ឆ្នាំ ម្នាក់ត្រូវចាប់ខ្លួនក្រោយមានហេតុការណ៍បាញ់ប្រហារនៅក្នុង ផ្ទះមួយនៅរដ្ឋ ញូជឺស៊ី (New Jersey) ភាគឦសានសហរដ្ឋអាមេរិក។ ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងតែ ១៥នាទី ប៉ុណ្ណោះមុនថ្ងៃឆ្លងឆ្នាំថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ Monmouth County ក្នុងចំណោមអ្នកស្លាប់ទាំង ០៤នាក់ ខាងលើគឺមានឪពុកម្ដាយ និងកូនស្រីអាយុ ១៨ឆ្នាំ ម្នាក់ ខណៈមនុស្សចាស់ម្នាក់ទៀតអាយុ ៧០ឆ្នាំ ដែលរស់ក្នុងគ្រួសារជាមួយគ្នាក៏បានស្លាប់ផងដែរ។
ប៉ុន្តែភ្លាមៗ ប៉ូលិសអាមេរិកមិនទាន់កំណត់ពីមូលហេតុ នៃការបាញ់ប្រហារនេះនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា មានអ្នកផ្សេងស្ថិតក្នុងផ្ទះដែរ ឬក៏យ៉ាងណានៅពេលមានការបាញ់ប្រហារ ដោយគ្រាន់តែគេដឹងថា ជនល្មើស ប្រើប្រាស់កាំភ្លើងវែងបាញ់សម្លាប់ជនរងគ្រោះ៕
http://cdn.newsapi.com.au/image/v1/deaf79f0ef862216fe1b65bca48e645f