Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកអ្នកដំណើរ «ធ្លាក់ចូល​ក្នុងសមុទ្រ បណ្តាលឲ្យ​ស្លាប់ ០៧នាក់» នៅក្នុងខេត្ត​ភាគខាងកើត​ចិន!

01-01-2018 14:00

(ណានជីង)៖ មនុស្សយ៉ាងហោចណាស់មនុស្ស ០៧នាក់ស្លាប់ និង ០៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តដែលពួកគេជិះ បានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងសមុទ្រ ស្ថិតនៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន។ នេះបើតាមការ​ចេញផ្សាយនារសៀលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។

ហេតុការណ៍ខាងលើ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ ដើមឆ្នាំសកល ២០១៨ នេះតែម្តង ស្ថិតនៅទីក្រុង Qidong នៃតំបន់ឆ្នេរក្នុងខេត្តខាងលើនេះ ដោយរថយន្តក្រុងខ្នាតតូច បានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយក្នុងនោះមនុស្ស ០៧នាក់ស្លាប់, ០២នាក់រងរបួសស្រាល និងម្នាក់ទៀត ត្រូវបានគេរាយការណ៍ថា ស្ថិត​នៅក្នុងការសង្គ្រោះបន្ទាន់ ដោយស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា សម្រាប់មូលហេតុ​នៃគ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ នៅមិនទាន់មាន​ការបញ្ជាក់នោះឡើយ៕