(បរទេស)៖ មហាសេដ្ឋីពាន់លានទាំងអស់នៅក្នុងពិភពលោកមានចំនួន ១,៥៤២នាក់ ក្នុងនោះជាង៥៦០ នាក់ រស់នៅក្នុងសហរដ្ឋអាមេរិក ហើយ១៤ប្រទេសមានមហាសេដ្ឋី ច្រើនជាងគេ។ ខាងក្រោមនេះគឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ៖

១៤៖ ប្រទេសសិង្ហបុរីមានមហាសេដ្ឋី ២១នាក់៕


មហាសេដ្ឋីសិង្ហបុរី លោក Wee Cho Yaw ជាម្ចាស់ធនាគារ United Overseas Bankមានទ្រព្យសម្បតិ្ត០៨ពាន់លានដុល្លារ

១៣៖ ប្រទេសអេស្ប៉ាញ មានមហាសេដ្ឋី២៥នាក់៕


លោក Amancio Ortega ម្ចាស់ក្រុមហ៊ុន Inditex fashion មានទ្រព្យ៧៧.៨ពាន់លានដុល្លារ

១២៖ ប្រទេសតួកគី មាន២៩នាក់៕


លោក Ferit F. Sahenk ម្ចាស់ក្រុមហ៊ុន Doğuş Holding មានទ្រព្យសម្បតិ្ត ២.២ពាន់លានដុល្លារ

១១៖ ប្រទេសជប៉ុនមានមហាសេដ្ឋី ៣៣នាក់៕


លោក Tadashi Yanai ម្ចាស់ក្រុមហ៊ុន Fast Retailing មានទ្រព្យសម្បត្តិ១៧ពាន់លានដុល្លារ

១០៖ប្រទេសស្វីស មានមហាសេដ្ឋី៣៥នាក់៕


លោក Ernesto Bertarelli ម្ចាស់ក្រុមហ៊ុន Serono មានទ្រព្យសម្បតិ្ត១៥.៧ពាន់លានដុល្លារ

០៩៖ ប្រទេសបារាំង មានមហាសេដ្ឋី៣៩នាក់៕


លោក Bernard Arnault ម្ចាស់ក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton មានទ្រព្យសម្បត្តិ ៥៦.២ពាន់លានដុល្លារ

០៨៖ ប្រទេសអ៊ីតាលីមានមហាសេដ្ឋី៤២នាក់៕


លោក Giovanni Ferrero ម្ចាស់ក្រុមហ៊ុន Ferrero Group មានទ្រព្យសម្បត្តិ២៣.៣ពាន់លានដុល្លារ

០៧៖ចក្រភពអង់គ្លេសមានមហាសេដ្ឋី ៥៥នាក់៕


លោក Jim Ratcliffe ក្រុមហ៊ុន chemicals manufacturer Ineos មានទ្រព្យសម្បត្តិ៩.៨ពាន់លានដុល្លារ

០៦៖ ហុងកុងមានមហាសេដ្ឋី ៦៩នាក់៕
លោក Li Ka-Shing ម្ចាស់ក្រុមហ៊ុន CK Hutchison Holdings និង ក្រុមហ៊ុន Cheung Kong Property Holdings មានទ្រព្យសម្បត្តិ៣៤ពាន់លានដុល្លារ

០៥៖ ប្រទេសរុស្ស៊ីមានមហាសេដ្ឋី៩៦នាក់៕


លោក Alexey Mordashov ម្ចាស់ក្រុមហ៊ុន Severstal មានទ្រព្យសម្បត្តិ១៩.១ពាន់លានដុល្លារ

០៤៖ ប្រទេសឥណ្ឌា មានមហាសេដ្ឋី ១០០នាក់៕


លោក Mukesh Ambani ម្ចាស់ក្រុមហ៊ុន Reliance Industries Limited មានទ្រព្យសម្បត្តិ៤០ពាន់លានដុល្លារ

០៣៖ ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋី ១១៧នាក់៕


លោកស្រី Susanne Klatten ទាយាតក្រុមហ៊ុន BMW មានទ្រព្យសម្បត្តិ២២.៧ពាន់លានដុល្លារ

០២៖ ប្រទេសចិនមានមហាសេដ្ឋី ៣១៨នាក់៕


លោក Wang Jianlin ម្ចាស់ក្រុមហ៊ុន Dalian Wanda Group មានទ្រព្យសម្បត្តិ២៨.២ពាន់លានដុល្លារ

០១៖ សហរដ្ឋអាមេរិកមានមហាសេដ្ឋី ៥៦៣នាក់៕


លោក Warren Buffett ម្ចាស់ក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិ៨១.៦ពាន់លានដុល្លារ

ប្រភព៖ Business Insider